ឪពុកតិរិច្ឆាន ដែលបានរំលោភកូនបង្កើត និងកូនអ្នកផ្សេងម្នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត

កណ្តាល៖ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១ ៩ សាលាដំបូងខេត្តកណ្តាល ​បាន​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង រំលោភ​សេពសន្ថវៈ​កូនស្រី​បង្កើត​អាយុ៨ឆ្នាំ និងរំលោភ​កូនស្រី​អ្នកដទៃ​ម្នាក់ទៀត​អាយុ១៤ឆ្នាំ នៅ​ស្រុក​ស្អាង ប្រកាស​សាលក្រម​នៅពេល​ខាងមុខ ។ ជនសង្ស័យមានឈ្មោះ ផុន សុធា ភេទ​ប្រុស អាយុ២៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល។

បើតាមប្រភពព័ត៌មាន បានឱ្យដឹងថា ករណី​រំលោភ​សេពសន្ថវៈ​នេះ កើតឡើង​កាលពី​យប់​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ផុន សុធា ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ហើយ​ជនល្មើស​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី២១ ខែសីហា។ កាលពីពេលកន្លងមក ជនសង្ស័យឈ្មោះ ផុន សុធា បាន​រួមភេទ​ជាមួយ​ឈ្មោះ ម.ល.ណ​និង ឈ្មោះ ស.ស.ន ជាច្រើនលើក​មកហើយ ។លុះ​នៅ​ថ្ងៃទី២០ ខែសីហា វេលា​ម៉ោង២០នឹង០០នាទី​ឈ្មោះ​ម.ល.ណ បានមក​មើល​ទូរទស្សន៍​ជាមួយ​ឈ្មោះ ស.ស.ន​នៅផ្ទះ​របស់​ឈ្មោះ​ ផុន សុធា ​ពេលនោះ​ បាន​យកដៃ​ច្របាច់​ប្រដាប់ភេទ​ឈ្មោះ​ម.ល.ណ រួចហើយ​ឈ្មោះ ម.ល.ណ ទៅ​ដេក​ផ្ទះ​ខ្លួន​វិញ។

នៅព្រឹក​ថ្ងៃទី២១ ខែសីហា ទើប​មានការ​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​ថា​ឈ្មោះ​ ផុន សុធា ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវ:លើ​ជនរងគ្រោះ​ទាំងពីរ​នាក់។