ឈ្មួញឈើដុះស្លែរឈ្មោះ ឆាយ សម្រុក ដឹកឈើសារជាថ្មីទៀតហើយ!

ឧត្ដរមានជ័យ៖ នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៩ នេះ មានសេចក្តីរាយការណ៍មកថា មេឈ្មួញដឹកជញ្ជូនឈើលេខ(២)ឈ្មោះ ឆាយ បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ឆ្ពោះទៅខេត្តសៀមរាប តែមកដល់ភូមិថ្មី ឃុំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ត្រូវបានមន្រ្តីអាជ្ញាធរមានសម្ថតកិច្ច មន្រ្តីជំនាញ់មេព្រៃធ្វើការឃាត់រថយន្តកាលពីរំលងអធ្រាត លុះព្រឹកឡើងត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ អ្នកសារព័ត៌យើងបានដឹងដំណឹងថា មានរថយន្ដដឹកឈើត្រូវឆ្លងកាត់មក ស្រុកអន្លង់វែង ត្រូវបានមន្រ្តីអាជ្ញាធរស្ទាក់ជាប់នៅចំណុចខាងលើ ក៏នាំគ្នាទៅថតផ្ដិតយករូប និងសកម្មភាពរថយន្តដឹកឈើនេះ ហើយត្រូវគេស្គាល់ថា របស់ឈ្មួញឈើឈ្មោះ ឆាយ ។

តាមប្រភព បានបព្ជាក់ប្រាប់ថា រថយន្តយីឌុក ពាក់ស្លាកលេខកំពង់ចាម 3A 0947 ក្បាលខាងមុខ ពណ៌ស និងទ្រុងខាងក្រោយពណ៌ឫស្លែ ដែលមានផ្ទុកឈើប្រភេទឈើក្រហម មានចំនួនជិត៣០ម៉ែត្រ ត្រូវបានមន្រ្តីអាជ្ញាធរមានសម្ថតកិច្ចស្ទាក់សួរនាំ តៃកុងរថយន្តយីឌុកឆ្លើយថា ជាឈើដឹកទៅធ្វើផ្ទះឲ្យនិវត្តជនតែប៉ុណ្ណោះ។

បន្ទាប់មករថយន្តយីឌុក ដែលមានពាក់ស្លាកលេខខាងលើ ក៏បានបើសម្រុកទៅមុខយកទៅទុកកន្លែង និវត្តជននៅចំណុចអូអំបិល តែម្ដង តែសកម្មភាពរថយន្ដមួយនេះ ដូចជាមិនប្រក្រក្ដី ហើយមន្រ្តីអាជ្ញាធរមានសម្ថតកិច្ចរួមទាំងសង្កាត់រដ្ឋបាលព្រៃឈើ ក៏នៅឃ្លំមើលបន្ត ព្រោះមើលទៅរថយន្តយីឌុកមួយ ដូចជាមិនស្រួលបម្រុងចង់តែរត់គេច។

ជុំវិញករណីចោទប្រកាន់ខាងលើនេះ យើងមិនអាចសុំការបំភ្លឺពីមេឈ្មួញរកស៊ីបទល្មើសឈើឈ្មោះ ឆាយ បានទេ ព្រោះខលទៅពីរបីដងអត់លើក៕