រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩-០៧ មករា ២០១៩)​

កំពង់ធំ៖​ រដ្ឋបាលខេត្តកំពង់ធំ រៀបចំខួបអនុស្សាវរីយ៍លេីទី៤០​ ទិវាជ័យជម្នះ​ ៧​ មករា(០៧ មករា ១៩៧៩-០៧ មករា ២០១៩)​  ដេីម្បីរំលឹកថ្ងៃរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍​ និងបង្ហាញនូវសមិទ្ធផលធំ​ នៃការអភិវឌ្ឍ​ ក្នុងរយៈពេល៤០ឆ្នាំ។

ព្រឹកថ្ងៃទី០៩​ ខែមករា ឆ្នាំ២០១៩​ រដ្ឋបាលខេត្តកំពង់ធំ​ បានរៀបចំពិធីអបអរសាទមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩-០៧ មករា ២០១៩)​ ក្រោមអធិបតីភាព ឯកឧត្តម​ ងួន​ ញ៉ឹល​ អនុប្រធានទី១​ រដ្ឋសភាជាតិ​ និងមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្តកំពង់ធំ​ តំណាងរាស្ត្រ និងមានមន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ព្រះសង្ឃ​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ ប្រមាណ៤០០០នាក់។

ឯកឧត្តម​ សុខ​ លូ អភិបាលខេត្តកំពង់ធំ បានបង្ហាញអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត​ ងួន​ ញ៉ឹល​ អនុប្រធានទី១​ រដ្ឋសភាកម្ពុជា​ មានប្រសាសន៍បញ្ជាក់ថា​ ថ្ងៃ៧​ មករា​ ឆ្នាំ១៩៧៩​ គឺជាថ្ងៃ​ នៃការរំដោះជាតិកម្ពុជាចេញពីរបបខ្មៅងងឹតយង់ឃ្នង​ នៃរបបប្រល័យពូជសាសន៍​ និងជាថ្ងៃផ្តល់ជីវិតទី២ដល់ពលរដ្ឋកម្ពុជា​ គិតមកដល់ថ្ងៃ៧​ មករា​ ឆ្នាំ២០១៩​ មានរយៈ​ពេល៤០ឆ្នាំគត់​។ ហេីយក្នុងនោះ​ មូលហេតុដែលធ្វេីឲ្យខេត្តកំពង់ធំ ធ្វេីការប្រារព្ធទិវាខួបលេីកទី៤០​ ថ្ងៃជ័យជម្នះ​ ៧​ មករា​ នៅថ្ងៃទី៩​ ខែមករា​ នេះ​ ដោយសារប្រ​វត្តិសាស្រ្តរំដោះជាតិសម្រាប់ខេត្តកំពង់ធំ​ គឺនៅថ្ងទី៩​ មករា​ ឆ្នាំ១៩៧៩។

ឯកឧត្តមបញ្ជាក់ថា ភាពជោគជ័យ​នៃរំដោះជាតិបានទទួលបានផ្លែផ្កាគឺ ដោយសារកម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំរបស់​ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយ ប៉ុល ពត ដែលធ្វេីការគ្រប់គ្រង​ ដឹកនាំក្នុងរយៈពេល៣​ឆ្នាំ​ ៨ខែ​ និង២០ថ្ងៃ​ និងបានសម្លាប់រង្គៀលលេីប្រជាពលរដ្ឋកម្ពុជាអស់ប្រមាណជាង៣​ លាននាក់។ ហេីយការរំដោះជាតិនេះ បាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម និងការអភិវឌ្ឍលេីគ្រប់វិស័យ​ ។

ជាមួយគ្នា​នេះ​ ប្រជាពលរដ្ឋដែលរស់នៅឆ្លងកាត់របបក្នុងរបបសម័យ ប៉ុលពត​ បានបង្ហាញអារម្មណ៍សោកសៅ​ ក្នុងការរំលឹកឡេីងនូវប្រវត្តិសាស្ត្រ​នេះ ហេីយមានក្តីរីករាយ​ចំពោះភាពនៃរីកចម្រេីនសព្វថ្ងៃ ក្រោមនយោបាយ ឈ្នះ​ ឈ្នះ ​របស់សម្តេចតេជោ​ ដែលបានធ្វេីឲ្យប្រទេសជាតិ​ មានសុខសន្តិភាព​ ការអភិវឌ្ឍ​ និងរីកចម្រេីន​ជាបន្ត​ ខុសគ្នាស្រឡះ​ ដែលកាលពីសម័យនោះ​ ពិបាកទាំងកាហូប​ បំបិទសិទ្ធសេរីភាពគ្រប់បែបយ៉ាង។

ប្រជាពលរដ្ឋបន្ថែមទៀតថា​ ពួកគាត់ពេញចិត្ត​ រាជរដ្ឋភិបាលកម្ពុជា​ ដែលដឹកនាំប្រទេលជាតិប្រកបដោយភាពរីកចម្រេីន​ និងគាំទ្រជារៀងរហូត៕