តារាល្បីៗជាច្រើនបានសម្រក់ទឹកភ្នែក ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីបៃតង ដោយសារតែ…

តន្ត្រីបៃតង បានរៀបចំឡើង នៅរាត្រីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ដែលប្រព្រឹត្តនៅក្នុងទីរួមស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីស្វែងរកថវិកាជួយទ្រទ្រង់សកម្មភាពអភិរក្សធនធានធម្មជាតិរបស់ លោក បេន ដេវីស ជនជាតិអាមេរិកកាំង ដែលស្រឡាញ់សម្បត្តិធម្មជាតិកម្ពុជា នៅដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ដោយមានការចូលរួមពីសិល្បករសិល្បការិនីជាច្រើននាក់ និងមានការចូល រួមទស្សនាយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ។ លោកបេន ដេវីស និងក្រុមគ្រួសារក៏មានវត្តមាននៅទីនោះដែរ។

នៅរាត្រីថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៩ ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីបៃតងនេះ នៅក្រោមប្រធានបទ “គ្មានព្រៃ គ្មានជីវិត” នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ក្រសួងបរិស្ថានបានផ្តល់ថវិកាចំនួន ២០ ០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក) ដល់ លោក បេន ដេវីស (BEN DEVIS) ដែលកំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។ ក្នុងនោះផងដែរ ឯកឧត្តម ខៀវ បូរិន អគ្គនាយក អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ដែលបាននាំយកថវិកាផ្តល់ជូនដល់ដៃ លោក បេន ដេវីស ក្នុងកម្មវិធីប្រគុំដន្រ្តីពិសេស បានបញ្ជាក់ថា ក្រសួងបរិស្ថាន តាមរយៈមូលនិធិបរិស្ថាន និងសង្គម ជួយគាំទ្រដល់ការងាររបស់លោក បេ ដេវីស មួយឆ្នាំ២០០០០ម៉ឺនដុល្លារ នៅឆ្នាំ២០១៩នេះ ហើយក្រសួងបរិស្ថានមានគម្រោងជួយគាំទ្រសកម្មភាព ជាបន្តទៀតដែលមានរយៈពេល៥ឆ្នាំទៅមុខទៀត។

ពិតជារន្ធត់ខ្លាំងណាស់នៅពេលដែលឃើញខ្មែរចេះជួយខ្មែរ និងស្រលាញ់ធម្មជាតិ បរិស្ថានរបស់ប្រទេសកម្ពុជា ដែលកំពុងតែថែរក្សាកុំឱ្យមានការបាត់បង់បន្តទៀត។ ទឹកភ្នែករបស់ពួកគាត់ស្តែងចេញពីទឹកចិត្តនៃការស្រលាញ់ធម្មជាតិ និងគ្រួសាររបស់បរទេសដែលខំលះបង់ដើម្បីមកជួយការពារសម្បត្តិធម្មជាតិកម្ពុជា។