ចាប់មិនចេះអស់! អ្នកបើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ នៅតែបន្តមានជារៀងរាល់ថ្ងៃ ខណៈយប់បានឃាត់យានយន្តសរុបចំនួន ០៣គ្រឿងទៀត!

ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩មិ្សលមិញនេះ ចាប់ពីម៉ោង០៧:០០នាទី ដល់ម៉ោង២២:០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល៖បានធ្វើការឃាត់ម៉ូតូសរុបចំនួន ០៣ គ្រឿង ។

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕