យ៉ាងហោចណាស់ ក៏មានអ្នករងរបួសធ្ងន់នឹងស្រាល ០៣នាក់ និងខូចខាតម៉ូតូចំនួន ០៥គ្រឿង ក្រោយពេលរថយន្តមួយគ្រឿងបានបុករះ

ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះម្នាក់រងរបួសធ្ងន់ ចំណែកមនុស្សប្រុសស្រី ០២នាក់ទៀតរងរបួសស្រាល បន្ទាប់ពីស្ត្រីម្នាក់បានបើករថយន្តបុករះ។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ៈ៣០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវ២១៧កែងនឹងផ្លូវប៉េតុងបុរីសុភមង្គល ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ប្រភពព៍ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានអ្នកជិះម៉ូតូជាច្រើនគ្រឿង កំពុងតែចតឈប់ខណះស្តុបភ្លើងពណ៍ក្រហម
ស្របពេលនោះ ក៏មានរថយន្តម៉ាក NISSAN មួយគ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ធំ 2A-2092 បើកបរដោយស្ត្រីម្នាក់ ទិសដៅពីជើងទៅត្បូងបានបត់ស្តាំនៅចណុចភ្លើងស្តុប បានជាន់ហ្គាយ៉ាងលឿន ទៅបុកអ្នកជិះម៉ូតូដែលកំពុងតែឈប់ជាច្រើនគ្រឿង ចំណែកស្ត្រីមានផ្ទៃពោះម្នាក់ត្រូវរថយន្តកិនចំពីលើ ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរនៅទីនោះ នាំគ្នាជួយទាញយកចេញពីក្រោមរថយន្ត និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ដែលនៅក្បែរកន្លែងកើតហេតុ និង ០២នាក់ទៀត រងរបួសស្រាល ចំណែកម៉ួតូ ០៥គ្រឿងរងការខូចខាតយ៉ាងដំណំ។

រីឯស្ត្រីបើកបររថន្តបងខាងលើ មានឈ្មោះ ដួង ដានី អាយុ ៤៧ឆ្នាំ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ដោយស្ត្រីខាងលើបានប្រាប់សមត្ថកិច្ចថា មូលហេតុដែលបណ្តាលឱ្យមានការបុករះនេះដោយសារតែគាត់ជាន់ហ្គាស្មានថាជាហ្រ្វាំង ទើបរថយន្តរបស់គាត់ស្ទុះទៅបុកអ្នកជិះម៉ូតូទាំងកំរោលបែបនេះ។

ក្រោយពេលកើតហេតុន គរបាលជំនាញចរាចរណ៍ខណ្ឌមានជ័យ បានសហការណ៍ជាមួយនគរបាលជំនាញក្រុង មកធ្វើការវាស់វែងនៅកន្លែងកើតហេតុ។ បន្ទាប់ពីធ្វើការវាស់វែងរួសសមត្ថកិច្ចជំនាញបានយករថយន្ត និងម៉ូតូទាំង ០៥គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយសួងសាម