កូនស្រីថៅកែហាងលក់ត្បូងយីហោ “សៀក លីម” ចង.កសម្លាប់ខ្លួនសង្ស័យមានវិបត្តិគ្រួសារ

ភ្នំពេញ៖ នារីវ័យចំទង់ម្នាក់ ដែលជាកូនស្រីពៅរបស់ថៅកែហាងលក់ត្បូង និងគ្រឿងអលង្ការដែលមានយីហោ “សៀក លីម” បានចង.កសម្លាប់ខ្លួន សមត្ថកិច្ចសង្ស័យមានវិបត្តិគ្រួសារ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ទីតាំងស្ថិតនៅក្នុងផ្ទះលេខ១៣៣៨ តាមបណ្តោយផ្លូវលេខ៤៥០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។

ជនរងគ្រោះ មានឈ្មោះ រ័ត្ន ឆវី ភេទស្រី មានអាយុ ២៧ឆ្នាំ នៅលីវ មុខរបលក់ដូរ មានទីលំនៅផ្ទះលេខ១៣៨ ផ្លូវលេខ៤៥០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ជាកូនស្រីពៅរបស់ថៅកែហាលក់ត្បូង “សៀក លីម” ។

ប្រភពព័ត៌មានពីស្រ្តីម្នាក់ ដែលជាអាជីវករលក់ដូរនៅក្បែរកន្លែងហេតុកើតហេតុបានរៀបរាប់ទាំងអាម្មរណ៍ក្តុកក្តួលថា កាលពីព្រលប់ម៉ោងប្រហែល១០យប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះបានធ្វើដំណើរទៅចូលរួមពិធីបុណ្យសពលោកតាគាត់ដែលទើបនឹងស្លាប់នៅឯម្តុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល លុះម៉ោង ០៣ទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ រ័ត្ន ឆវី (ជនរងគ្រោះ) ក៏បានត្រលប់មកផ្ទះទួលទំពូង ទីតាំងកើតហេតុខាងលើវិញ ស្រាប់តែព្រឹកវេលាម៉ោង៧ សមាជិកដែលមានប្រមាណជា ០៣នាក់នៅក្នុងផ្ទះនោះ បានប្រទះឃើញជន រ័ត្ន ឆវី (ជនរងគ្រោះ) បានចង.កសម្លាប់ខ្លួននឹងបង្កាន់ដៃជណ្តើរស្លាប់បាត់បង់ជីវិតទៅហើយ ទើបរាយការណ៍ជូនទៅអាជ្ញាធរសមត្ថកិច្ចតែម្តង។

ទោះយ៉ាងណា អាជ្ញាធរសមត្ថកិច្ចនគរបាលជំនាញកោសល្យវិច្ច័យរបស់រាជធានីភ្នំពេញ មិនទាន់បញ្ជាក់ឱ្យច្បាស់ថា ករណីនេះពិតជាធ្វើអត្តឃាតចង.កស្លាប់ខ្លួនឯង ឬជាករណីអ្វីផ្សេងនៅឡើយទេ។ ចំណែកក្រុមគ្រួសារនៃសពក៏មិនទាន់បញ្ជាក់ពីមូលហេតុនៃការស្លាប់របស់ រ័ត្ន ឆវី (ជនរងគ្រោះ) បាននៅឡើយទេ៕ បក្សីចាំក្រុង