រថយន្តហុីយិនដាយ បេីកលឿនបួងបង្កូតមិនទាន់បណ្តាលឱ្យក្រឡាប់ផ្ងារជេីងនៅស្តុបណតប្រ៊ីតទាំងព្រឹកបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញ៖ រថយន្តហុីយិនដាយមួយគ្រឿង បេីកបរខ្វះការប្រុងប្រយ័ត្នបួងបង្កូតមិនទាន់បណ្តាលឱ្យក្រឡាប់ផ្ងារជេីងចាក់ថ្មម៉ាបធ្វេីឱ្យរងខូចខាត់ទាំងស្រុង។

ហេតុការណ៍នេះ បានកេីឡេីងកាលពីវេលាម៉ោង៩ នឹង១៥នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្តាយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់អូបាយក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

បេីតាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅមុនពេលកេីតហេតុ គេឃេីញមានរថយន្តមួយគ្រឿងម៉ាក់ហុីយិនដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3C-2677 ធ្វេីដំណេីរនៅតាមបណ្តាយផ្លូវ២០០៤ លុះមកដល់ស្តុបណតប៊្រីីត រថយន្តបានឈប់រងចាំភ្លេីងស្តុបពេលដល់ភ្លេីងខៀវ រថយន្តបានបត់ឡេីងទៅផ្លូវភ្នំពេញហាណូយ ដោយបួងចង្កូតខ្លាំងពេញ ក៏បានក្រឡាប់ចាក់ថ្មម៉ាបអស់ទាំងស្រុង  ចំណែររថយន្តពុំមានរងការខូចខាតអ្វីទេ ហេីយម្ចាស់រថយន្តត្រូវបានរត់គិតខ្លួនបាត់ពីរកន្លែងកេីតហេតុ។

បច្ចប្បន្នសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងការិយាល័យចរាចរណ៍ជេីងគោក មកធ្វេីការវាស់វែងយកទៅរក្សាទុក ដេីម្បីរងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមនិតិ្តវីធីច្បាប់៕ ដោយ៖ចំរើន