រដ្ឋមន្រ្តីក្រសួងអប់រំ ជំរុញឱ្យបោះឆ្នោតគាំទ្រអ្នកស្រី កែ ឡេង ដណ្ដើមពានរង្វាន់កីឡាការិនីឆ្នើម ពិភពលោក ប្រចាំឆ្នាំ២០១៨

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិតសុភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានសរសេរនៅលើទំព័រ Facebook (Page: Hangchuon Naron) របស់ឯកឧត្តមថា សូមបងប្អូនលោក-អ្នក ទាំងអស់គ្នា សូមជួយបោះ Vote គាំទ្រអ្នកស្រី កែ ឡេង ដែលកំពុងឆ្លងផុតការជម្រុះជុំទី១ ដើម្បីចូលរួមប្រកួតដណ្ដើមពានរង្វាន់ កីឡាការិនីឆ្នើម ពិភពលោក ប្រចាំឆ្នាំ២០១៨ ផ្នែកប៉េតង់ (ប៊ូល)។

សូមធ្វើតាមការណែនាំ ដូចតទៅ ៖
១- សូមចូលទៅកាន់ ៖ http://bit.ly/2QzVpD9
២- ចុច Vote លើរូបអ្នកស្រី កែ ឡេង រួចចុចលើ registration ជាការស្រេច។
បញ្ជាក់ ៖ ការបោះឆ្នោតគាំទ្រ តាមនីតិវិធីនេះ រាល់២៤ម៉ោងម្ដង ជារៀងរាល់ថ្ងៃ។ ផុតកំណត់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ (ជុំទី១) , និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ (បញ្ចប់ជុំ) ៕

IWGA Athlete of the Year 2018
Vote for your favourite athlete to be the IWGA Athlete of the Year 2018!