Levante ផ្តួលក្រុម​ការពារ​តំណែង​ជើង​ឯក​ចាស់​ Barcelona ២-១

ក្រុម​ការពារ​តំណែង​ជើង​ឯក​ចាស់​ Barcelona បានរងបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Levante ក្នុងការប្រកួតជើងទី១ នៃក្របខ័ណ្ឌ Copa Del Rey នៅវគ្គ ១៦ ក្រុមចុងក្រោយ។

នៅក្នុងការប្រកួតក្របខ័ណ្ឌ Copa Del Reyកាលពីយប់មិញនេះ Erick Cabaco និង Borja Mayoral បានរកគ្រាប់បាល់បើកឆាកក្នុងនាទីទី៤ និង​នាទីទី១៨ ធ្វើឱ្យក្រុមម្ចាស់ផ្ទះ Levante នាំមុខ Barca បណ្តោះអាសន្ននៅតង់ទី១។

នៅតង់ទី២ ខ្សែបម្រើសញ្ជាតិប្រេស៊ីល Philippe Coutinho បានស៊ុតបាល់បញ្ចូលទីមួយគ្រាប់សម្រាប់ក្រុម Barcelona ដោយការទាត់​ទាត់​ប៉េណាល់ទី​ តែទោះបីជាយ៉ាងណាាក៏ដោយ លទ្ធផលនេះនៅតែបន្តរហូតចប់ការប្រកួត ក្នុងលទ្ធផល២ ទល់នឹង១។

ការបរាជ័យនេះ បានកើតឡើងត្រឹមតែបីសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី Barca បានផ្តួលក្រុម Levante ៥-០ ដែលជាការប្រកួត Lionel Messi បានស៊ុតបញ្ចូលគ្រាប់បាល់ hat-trick។

ចំណែកឯការប្រកួតជើងទី២ នឹងត្រូវប្រព្រឹត្តទៅនៅឯទីលាន Nou Camp នៅថ្ងៃព្រហស្បតិ៍ខាងមុខ។