ឃាត់ខ្លួនបុរសម្នាក់ តាមដីការពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

កោះកុង៖ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ កម្លាំងអធិការក្រុងខេមរភូមិន្ទ អនុវត្តដីការចាប់ខ្លួនលេខ៨៣ តព របស់សាលាដំបូងខេត្តកោះកុង បង្គាប់ចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

សមត្ថកិច្ចបានឱ្យដឹថា ជនសង្ស័យឈ្មោះ ធឿន បញ្ញា (ហៅ រិន) ភេទប្រុស អាយុ១៩ឆ្នាំ ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តទៅនៅចំណុចភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕