La Liga ប្រកាសដំណឹងល្អមួយដល់អ្នកគាំទ្រទូទាំងពិភពលោក

គណៈកម្មការ​នៃ​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ​ ឬ​ La Liga បានធ្វើឱ្យអ្នកគាំទ្រនៅប្រទេសជាច្រើននៅទូទាំងពិភពលោកមានការពេញចិត្តយ៉ាងខ្លាំង​ ដោយ La Liga បានចេញសេចក្តីប្រកាសថា អ្នក​គាំទ្រ​ជា​ច្រើន​លាន​នាក់​នៅ​ជុំវិញ​ពិភព​លោក ​នឹង​អាច​ទស្សនា​ការ​ប្រកួត​បាល់​ទាត់ នៅ​ក្នុងក្របខ័ណ្ឌ​ LaLiga 1/2/3 ដោយ​ឥត​គិត​ថ្លៃ​លើ​ Youtube ចាប់ពីពេលនេះតទៅ។

រាល់ការប្រកួតទាំងអស់ La Liga នឹងធ្វើការ Live លើ​ You Tube ដែលអនុញ្ញាតឱ្យ ប្រទេសចំនួន១៥៥ អាចមើលការប្រកួត Free រួមទាំងមាន ការអត្ថាធិប្បាយ​ជា​ភាសា​អង់គ្លេសទៀត​ផង ​ដែលឱ្យ​អ្នក​ទស្សនា​ងាយ​យល់​។

សូមបញ្ជាក់ថា កម្ពុជា​ក៏ជា​ប្រទេស​មួយដែរ ​ក្នុង​ចំណោម​ប្រទេស​ទាំង១៥៥ ដែល​មក​ពី​ទ្វីប​ទាំង​៦​ (អាហ្វ្រិក, អាស៊ី​-អូស្យានី​,​ អឺរ៉ុប និង​អាមេរិក​ទាំង​ពីរ) ដែលអាចមើលកា​រប្រកួតដោយ​ឥត​គិត​ថ្លៃ៕