ស្វីតមេស! ចាន់ កែវនិមល លេង Surprise ខួបកំណើតស្វាមី ទាំងយប់តែម្តង

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានដឹងហើយថា អ្នកនាងចាន់ កែវនិមល គឺជាពិធីការិនីដ៏មានប្រជាប្រិយភាពម្នាក់ និងមានឈ្មោះបោះសម្លេងអស់រយៈពេលជាយូរឆ្នាំមកណាស់មកហើយ។ សព្វថ្ងៃការងារជាពិធីការិនីរបស់អ្នកនាង ហាក់ដូចជាមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ ដោយនាងតែងតែលេចមុខនៅក្នុងកម្មវិធីការប្រគំតន្រ្តីតូចធំជាច្រើន គួរឱ្យកត់សម្គាល់។

ទោះបីជាមានភាពមមាញឹកខ្លាំងនៅក្នុងការងារយ៉ាងណាក្តី ក៏តារាស្រីរូបនេះ បានឆ្លៀតពេលយ៉ាងពិសេសសម្រាប់គ្រួសារ ក៏ដូចជាផ្តល់ភាពកក់ក្តៅទៅកាន់កូនស្រីជានិច្ច ដូច្នោះហើយទើបមហាជន និងអ្នកគាំទ្រ ពិតជាពេញចិត្តនឹងទង្វើរបស់នាងតែម្តង។

ជាក់ស្តែងកាលពីយប់មិញនេះ តារាស្រីរាងស្រឡូនរូបនេះបាន Surprise ខួបកំណើតទៅកាន់ស្វាមីជាទីស្រលាញ់ ក្រោមសកម្មភាព និងស្នាមញញឹមយ៉ាងមានសុភមង្គលយ៉ាងខ្លាំង ព្រោះថានាងបានធ្វើឡើងទាំងយប់ជ្រៅតែម្តង ដែលធ្វើឱ្យស្វាមីរបស់នាងរំភើបនៅក្នុងចិត្ត ញញឹមរហូតបិទមាត់មិនជិតនោះទេ។

ក្រោយពីឃើញសកម្មភាពគ្រួសារដ៏មានសុភមង្គលមួយនេះ បានធ្វើឱ្យមហាជនជាច្រើនមានការសរសើរដល់នាងដែរថា ទោះបីជារវល់នៅក្នុងការងារយ៉ាងណាក្តី ក៏តារាស្រីរូបនេះ មិនភ្លេចធ្វើឱ្យស្វាមីរំភើបចិត្តនៅក្នុងថ្ងៃដ៏ពិសេសបែបនេះនោះដែរ៕

ដើម្បីជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

https://www.facebook.com/chan.keonimol.7/videos/1858527874257829/?t=23