ប៉ូលិសឃើញសង្ឃនិមន្តបិណ្ឌបាតមិនត្រង់ផ្លូវ សុំវាស់ជាតិអាល់កុល ជាលទ្ធិផលនឹកស្មានមិនដល់ហ្មង់ (មានវីឌីអូ)

វីដេអូ​ប៉ូលិស​ថៃ​វាស់​ជាតិ​អាល់​កុល​លោក​សង្ឃ​មួយ​អង្គ​ទាំង​កណ្ដាល​ថ្ងៃ ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថៃ​ចែក​រំលែក​យ៉ាង​ច្រើន​ដោយ​បង្ហាញ​អារម្មណ៍​ហួស​ចិត្ត​ផង​ ​និង​អស់​សំណើច​​​ផង​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ។

​ប៉ូលិស​​បាន​ឲ្យ​ឧបករណ៍​វាស់​ជាតិ​អាល់កុល​ទៅ​លោក​សង្ឃ​ផ្លុំ រួច​លទ្ធផល​បង្ហាញ​ថា ​​មាន​ជាតិ​អាល់កុល​​បរិមាណ​ ២២៨​មីលិក្រាមភាគរយ (mg%) ​គឺ​លើស​ចំនួន​អនុញ្ញាត​ត្រឹម​ ៥០​មីលីក្រាម​(mg%) ប៉ុណ្ណោះ។ ​ក្រោយ​មក​ប៉ូលិស​បាន​ធ្វើ​ការ​អប់រំ​ណែនាំ ​ប៉ុន្តែ​គេ​មិនដឹង​ថា ​បាន​ផាក​ពិន័យ ​ឬ​នាំ​ខ្លួន​ទៅ​សាក​សួរ​បន្ថែម​ឬ​យ៉ាងណា​ទេ។ ចំណែក​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​​គិត​ថា ការ​សេព​សុរាដូច្នេះ​ជា​​ការ​ល្មើស​វិន័យ​សង្ឃ និង​គួរ​​តែ​មាន​ចំណាត់​ការ​ណា​​មួយ​​ចំពោះ​សង្ឃ​អង្គ​នេះ​៕https://www.facebook.com/lay.ahmath.92/videos/217146925892429/