សមត្ថកិច្ចបង្រ្កាប់ក្រុមពាក់ព័ន្ធជួញដូរគ្រឿងញៀន ប្រុសស្រីចំនួន៥នាក់ នៅខេត្តសៀមរាប

សៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តសៀមរាប បង្រ្កាប់ក្រុមប្រើប្រាស់គ្រឿងញៀនប្រុសស្រីបានចំនួន៥នាក់ ហេតុការណ៍ឃាត់នេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានក្អែក ឃុំកន្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ឃុន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន រស់ភូមិសាលាកន្សែង សង្កាតស្វាយដង្គុំ ក្រុងសៀមរាប(ជួញដូរ និងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន។ ទី២ ឈ្មោះ ណៃណេ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរគ្មាន រស់នៅ ភូមិអូរ ឃុំកណ្ដែកស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរគ្មាន (ចាត់ចែងនិងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន។ ទី៣ ឈ្មោះ រ៉ាត រិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិស្ពានក្អែក ឃុំកណ្ដែកស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរគ្មាន (ចាត់ចែងនិងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន។ ទី៤ ឈ្មោះ ឃាន រេន ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិស្ពានក្អែក ឃុំកណ្ដែកស្រុកប្រាសាទបាគង ខេត្តសៀមរាប សំរួល គ្មានសារធាតុញៀនក្នុងខ្លួន។ ទី៥ ឈ្មោះ អឿន ស្រីនុន ភេទស្រីអាយុ ១៨ឆ្នាំរស់នៅភូមិស្ពានក្អែក ឃុំកណ្ដែកស្រុកប្រាសាទបាគង ខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូត ថ្នាំញៀនប្រភេទ ម្សៅ មេតំហ្វេតាមីន ចំនួន១៣កញ្ចប់ ស្មើរនឹង ១៥,៨ក្រាម ថ្លឹងទាំងសំបក ព្រមទាំង ឧបករណ៍ប្រើប្រាស់ និងសម្ភារវិចខ្ចប់ និងទូស័ព្ទដៃ ចំនួន៤គ្រឿង ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែសួរនាំកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ប៊ុនរិទ្ធី