បើនៅតែយ៉ាងនឹង ច្បាស់ជាខ្ទេចហើយ! សាច់ជ្រូកព្រៃស្រស់ជាង១០០គីឡូក្រាម ត្រូវសមត្ថកិច្ចឃាត់បាននៅស្រុកពេជ្រាដា

មណ្ឌលគិរី៖ រថយន្តមួយគ្រឿង រួមទាំងជនសង្ស័យ៣នាក់ដែលជាប់ពាក់ព័ន្ធ បានបើករថយន្តមួយគ្រឿងផ្ទុកសាច់សត្វព្រៃស្រស់ខុសច្បាប់ ទម្ងន់ជាង១០០គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចផ្លូវជាតិលេខ៧៦ ឋិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក។

រថយន្តដឹកសត្វព្រៃខុសច្បាប់នោះ  ម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2B-6865។ ចំណែកជនសង្ស័យទាំង០៣នាក់ មិនទាន់ស្គាល់អត្តសញ្ញណនៅឡើយ។

ដោយឡែកវត្ថុតាងរថយន្ត និងជនសង្ស័យត្រូវបាននាំយកទៅកាន់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។ ចំណែកសាច់ជ្រូកព្រៃស្រស់ទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានដុតកម្ទេចចោលនៅស្នាក់ការអង្គការ WWF ប្រចាំខេត្តមណ្ឌលគិរី៕