ដឹងថាគ្រឿងញៀនខុសច្បាប់នៅតែប្រព្រឹត្ត ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន!

កោះកុង៖ កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ កម្លាំងអធិការស្រុកបូទុមសាគរ អនុវត្តដីការចាប់ខ្លួនលេខ ១៦៧៤ តព របស់សាលាដំបូងខេត្ត បង្គាប់ចាប់ខ្លួនមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់។

ជនសង្ស័យឈ្មោះ លី ស៊ន់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន ប្រព្រឹត្តទៅនៅចំណុចភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ កាលពីថ្ងៃទី ៣០.០៥. ២០១៨ ។

បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់។