ប្លែកទៀតហើយ!! កំពតឋានសួគ៌រមណីដ្ឋានបែបធម្មជាតិ ជាកន្លែងកំសាន្តបែបរ៉ូមែនទិចមែនទែន…

«កំពតដួងចិត្ត»
កំពតឋានសួគ៌ ជាកន្លែងកំសាន្តបែបរ៉ូមែនទិចមែនទែន ពោរពេញទៅដោយធម្មជាតិខៀវខ្ចីស្រស់ស្អាតគួរអោយចង់គយគន់ ជាកន្លែងលំហែរកាយបែបឆ្នៃប្រឌិតថ្មីដ៏ស្រស់ស្អាតបែបធម្មជាតិ៕

កំពតឋានសួគ៌ ជារមនីយដ្ឋាន ទេសចរណ៍ធម្មជាតិថ្មីមួយដែលមានចំងាយប្រហែល ៦គីឡូម៉ែតពីទីរួមខេត្ត ដែលជាទីប្រជុំទៅដោយគំរោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជា សណ្ឋាគារ ខុនដូរ រីស៊ត ផ្ទះលំហែរកាយ ផ្ទះបឹងកាឡូ និង ភោជនីដ្ឋាន។ល។

ប្រសិនបើបានទៅលេង ធានាថាលោកអ្នកនឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយបែបធម្មជាតិ ជាក់ជាមិនខានឡើយ ជាមួយនឹង ការជិះទូកលេងកំសាន្តតាមដងព្រែក និងការបោះតង់កំសាន្ត ព័ន្ធជុំវិញដៃសមុទ្រ និងភ្នំ
-មានសួនលំហែលើទឹក
-មានផ្ទះស្នាក់លំហែកាយ អាចបោះតង់បានផងដែរ
-មានស្ពានឆ្លងលើទឹកទៅកោះព្នង និងសកម្មភាពកំសាន្តផ្សេងៗជាច្រើនបន្តទៀត
អ្វីដែលពិសេសទៀតនោះគឺ មានចំការផ្កាឈូករ័ត្នយ៉ាងធំដែលនឹងដំណើរការឆាប់ៗនេះ។