បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ពីបទប្រើហិង្សាដោយចេតនា

ព្រះសីហនុ៖ លោកវរសេនីយ៍ត្រី ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់អោយដឹងថានៅថ្ងៃទី ១១.ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៦និ៣០នាទីល្ងាច នៅចំណុចភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងនគរបាលបានចុះអនុវត្តដីការ បង្គាប់ឲ្យចាប់ខ្លួនមួយច្បាប់លេខ ១១៥០ ដចខ/១៤ ចុះថ្ងៃទី២០-០៩-២០១៥ ដែលចុះហត្ថលេខាដោយលោក សុខ សឿន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ ។

បានបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ អាន ផាន់ ភេទប្រុសអាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះ’សីហនុ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ០៤ខែកញ្ញាឆ្នាំ២០១៤ ។ 

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ត៕ដោយ វ៉ើន កញ្ញា