ឆ្លងចរន្តអគ្គិសនី បង្កឱ្យមានអគ្គិភ័យឆាបឆេះរ៉ឺម៉ក់ម៉ូតូផ្អើលក្រុងព្រះសីហនុ

ព្រះសីហនុ៖ មានអគ្គិភយ័ឆេះបង្គោលភ្លើងអគ្គីសនី និងរាលដាលដល់គំនរសំរាម នៅម្តុំជិតសណ្ឋាគារខ្សាច់មាស សង្កាត់លេខ៤ ក្រុងព្រះសីហនុ វេលាម៉ោងជាង៤ល្ងាចថ្ងៃ១១ ខែមករា ឆ្នាំ២០១៩នេះ ។​ភ្លាមៗនោះ សមត្ថកិច្ចចម្រុះ ក៏បានអន្តរាគមន៍ជួយពន្លត់។

ក្រោយពន្លត់រួច សមត្ថកិច្ចអះអាងថា បណ្ដាលឱ្យខូចខាតប្រព័ន្ធខ្សែភ្លើង ខ្សែកាបផ្សេងៗ និងរុឺម៉កចល័តដាក់លក់ម្ហូបអាហារមួយគ្រឿងនៅក្បែរបង្គោលភ្លើង ផងដែរ៕ដោយ វ៉ើន កញ្ញា