រន្ធត់ណាស់! ឆ្លងចរន្តអគ្គិសនីម៉ាស៊ីនត្រជាក់ បណ្ដាលឱ្យឆ្លងឆាបឆេះបន្ទប់ឡៅតឿ ស្លាប់ស្ត្រីម្នាក់ ខណៈក្រុមគ្រួសារខ្លោចចិត្ត ជួយមិនបាន​ ព្រោះទ្វារចាក់គន្លឹះជាប់!

ភ្នំពេញ៖ ស្ត្រីម្នាក់បានដេកស្លាប់ក្នុងភ្នក់ភ្លើងគួរឱ្យអាណោចអាធ័មបន្ទាប់ពីឆ្លងចរន្តអគ្គិសនីភ្លើងចេញពីម៉ាស៊ីនត្រជាក់ហើយរាលដាលឆេះពូកខណៈរូបគាត់កំពង់ដេកលង់លក់ដោយពុំដឹងខ្លួន។

ហេតុការណ៍គ្រោះអគ្គិភ័យនេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលំ ផ្ទះគ្មានលេខ ក្នុងភូមិអង្ក្រសង្កាត់ក្រាំងធ្នង់ ​ខណ្ឌ​សែនសុខ​ ក្រុងភ្នំពេញ​។

ស្ត្រីរងគ្រោះមានឈ្មោះ តាំង លាងអ៊ី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបលក់ការបូកនៅផ្សារឈូកមាស ស្នាក់នៅផ្ទះកើតហេតុខាងលើនិងប្ដីមានឈ្មោះ ជ្រុន សិដា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបនិងស្នាក់នៅជាមួយគ្នានិងមានកូនតូចពីរនាក់ប្រុសមួយស្រីមួយ។

តាមការរៀបរាប់ពីប្ដីរបស់ស្ត្រីរងគ្រោះបានអោយដឹងថាការពីថ្ងៃរូបគាត់ជាប្ដីបានហៅជាងមកជួសជុលម៉ាស៊ីនត្រជាក់ក្រោយពីជួសជុលរួចប្រពន្ធរបស់គាត់បានមកពីលក់កាបូកវិញក្រោយពីបានទទួលទានបាយល្ងាចរួចរាល់ហើយដោយប្រពន្ធរបស់គាត់មានគ្រុនផ្ដាសសាយក៌បានលេបថ្នាំហើយបានចូលដេកក្នុងបន្ទប់ឡៅតឿងតែម្នាក់ឯងទេបានដាក់គន្លឺះទ្វារជាប់ចំណែកប្ដីនិងកូនតូចពីរនាក់ទៀតមិនដេកជាមួយប្រពន្ធទេគឺដេកបន្ទប់ផ្សេងមួយទៀងដែលនៅខាងក្រោយជាប់គ្នា។ស្រាប់តែដល់ម៉ោងកើតហេតុខាងលើក៌មានឮសំឡេងផ្ទុះចេញពីក្នុងបន្ទប់ប្រពន្ធរបស់គាត់ថែមទាំងមានផ្សែងលាយលំនិងអណ្ដាលភ្លើងរូបគាត់បានស្ទុះយកកូនសោរទៅចាក់បន្ទប់ប្រពន្ធតែចាក់មិនចេញហើយកបានស្រែកឆោរឡោឡើង។

ប្រភពបន្តពីប្រជាពរដ្ឋម្នាក់ទៀតដែលរស់នៅក្បែរនោះខណះរូបគាត់ចេញមកនោមស្រាប់តែឃើញអណ្ដាតភ្លើងឆេះក្នុងបន្ទប់ឡៅតឿងយ៉ាងសន្ធោសន្ធៅរូបគាត់និងប្រជាពរដ្ខជាច្រើនទៀតបានចូលទៅជួយតែដោយសារផ្សែងហុយខ្លាំងពេកថប់ដង្ហើមពិបាកចូលក្រោយពីចូលបានហើយប្រជាពរដ្ឋខ្លះយកបំពងអគ្គីភ័យមកបាញ់ខ្លះទៀតយកដុំថ្នវាយបំបែកកញ្ចក់ទើបទាញទុយោបាញ់ទឹកចូលក្នុងបន្ទប់បានក្រោយពីបាញ់រលត់ហើយអ្វីដែលគួរអោយសោកស្ដាយស្ត្រីជាម្ចាស់ផ្ទះបានឆេះស្លាប់ខ្លោចមួយកំណាត់ខ្លួនស្លាប់គួរអោយរន្ធត់ជាទីបំផុត ។

ក្រោយកើតហេតុម្ចាស់ផ្ទះជាប្ដីបានរាយការណ៌ទៅសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិ៍ឆ្ឆ័យក្រោយពីធ្វើរួចរាល់ហើយកប្រគល់អោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ (ម៉េង​-អ៊ីឌី​)