រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំ បើមិនចាំបាច់ មិនត្រូវចេញលិខិតឆ្លងដែនការទូតឱ្យទីប្រឹក្សា-ជំនួយការ បរទេសនោះទេ

ភ្នំពេញ៖ សារាចរណែនាំពាក់ព័ន្ធនឹងការផ្តល់លិខិតឆ្លងដែនការទូតដល់ជនបរទេស ដែលជាទីប្រឹក្សា និងជំនួយការ ឥស្សរជនខ្មែរ និងក្រសួងស្ថាប័នកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រឹតបន្តឹង ឬទាល់តែមានករណីចាំបាច់ ទើបអនុញ្ញាតឱ្យប្រើ។
យោងតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាល ដែលមជ្ឈមណ្ឌលព័ត៌មានកម្ពុជា (CHN) ទទួលបាន នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នេះ បានឱ្យដឹងថា កន្លងមកនេះ រាជរដ្ឋាភិបាល បានសង្កេតឃើញថា ឥស្សរជន និងក្រសួងស្ថាប័នមួយចំនួន បានតែងតាំងបុគ្គលដែលជាពលរដ្ឋបរទេសឱ្យធ្វើជាទីប្រឹក្សា និងជំនួយការ។

ក្នុងចំណោមបុគ្គលទាំងនោះ មានខ្លះចូលសញ្ជាតិខ្មែរ និងបានដាក់ពាក្យសុប្រើប្រាស់លិខិតឆ្លងដែនការទូតកម្ពុជា ដូច្នេះ បើមិនចាំបាច់ មិនត្រូវចេញលិខិតឆ្លងដែនការទូតឱ្យពួកគេនោះទេ។
សូមអានសារាចរណែនាំរបស់រាជរដ្ឋាភិបាលទាំងស្រុងដូចតទៅ ៖