កម្ពុជា-ថៃ នឹងចាប់ដៃគូពាណិជ្ជកម្ម «ទំនិញអេឡិចត្រូនិច​ និងគ្រឿងបន្លាស់យានយន្ដ» ដោយមានតំណាងជាង ២០ក្រុមហ៊ុន

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់តំណាងពាណិជ្ជកម្មថៃ ប្រចាំនៅកម្ពុជា បានឱ្យដឹងថា​ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងដឹកនាំប្រតិភូពាណិជ្ជករថៃចំនួន២០ក្រុមហ៊ុន ដែលប្រកបអាជីវកម្មទំនិញអេឡិចត្រូនិក និងគ្រឿងបន្លាស់យានយន្ត មករកតំណាងចែកចាយទំនិញថៃនៅកម្ពុជា។

ពិធីជួបជុំពាណិជ្ជករនេះ នឹងប្រព្រឹត្តិទៅ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង១០៖០០នាទីព្រឹក ដល់ម៉ោង១៧៖០០នាទីល្ងាច នៅបន្ទប់ប្រជុំទន្លេចតុមុខ សណ្ឋាគារ កាំបូឌីយ៉ាណា ។ ជាមួយគ្នានេះ តំណាងពាណិជ្ជកម្មថៃ នឹងរៀបចំកម្មវិធីចាប់ដៃគូពាណិជ្ជកម្ម កម្ពុជា-ថៃ «ទំនិញអេឡិចត្រូនិច​ និងគ្រឿងបន្លាស់យានយន្ដ»  សម្រាប់ពាណិជ្ជករកម្ពុជា ដែលមានចំណាប់អារម្មណ៍ គឺអាចចូលរួមបានដោយសេរី៕

សូមអានសេចក្ដីជូនដំណឹង របស់ស្ថានតំណាងពាណិជ្ជកម្មថៃ ដូចខាងក្រោមនេះ ៖