សូមបងប្អូនប្រុងប្រយ័ត្ន!  ក្រសួងសុខាភិបាល បានហាមឃាត់មិនឱ្យប្រើប្រាស់ឱសថមួយចំនួន ដែលកំពុងផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook ដែលបានឈ្មោះ….

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់ផលិតផលតាមប្រព័ន្ធអនឡាញ ពិសេសតាមសង្គមទំនាក់ទំនង Facebook ដែលគ្មានប្រភពច្បាស់លាស់ និងគ្មានការចុះបញ្ជិកា គ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល  ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់ការបាត់បង់អាយុជីវិត ដោយសារការគាំងបេះដូង របស់អ្នកប្រើប្រាស់ទៀត។

ដើម្បីទប់ស្កាត់កុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្រសួងសុខាភិបាល បានហាមឃាត់ការនាំចូល លក់ចែកចាយ និងផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook នូវផលិតផលជាច្រើនប្រភេទ ដែលមានចរាចរ តាមគណនីឈ្មោះ San San Clinic, Health and Medicine Cambodia និងឱសថបំប៉ន ផ្លូវភេទ បុរសឈ្មោះ AIDE FORTE ។

ព័ត៌មានលម្អិតមានដូចខាងក្រោមនេះ៖