ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ថារថយន្តខ្នាតធំជាច្រើន​គ្រឿងចេញពីរោងចក្រអាកែច្នៃឈើបណ្តោះអាសន្នសេសានអាច ធ្វើឱ្យខូចផ្លូវ

​ស្ទឹងត្រែង៖ ​នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋនៅភូមិ ឃុំ ក្បាលរមាសស្រុកសេសាន នឹងនៅតាមដងផ្លូវជាតិលេខ០៧ ក្នុងខេត្តស្ទឹងត្រៃង​​ថា រថយន្តខ្នាតធំប្រភេទ (វ៉េអង និងយីឌុប) សរុបចំនួនជាង១០០គ្រឿង​ ដឹក​ឈើចេញពីរោងចក្រ​ កែច្នៃឈើបណ្តោះអាសន្ននៅស្រុកសេសាន ឆ្ពោះជាបន្តបន្ទាប់គ្នា។

ការដឹកនេះបាននាំទៅកាន់ទីផ្សារ​​ចាប់តាំងពីថ្ងៃទី៥ ខែមករា រហូតមកត្រឹមយប់ថ្ងៃ១១ ខែមករា ឆ្នាំ២០១៩នេះបានបង្ហាញពីសកម្មភាពធ្វើអាជីវកម្មព្រៃឈើយ៉ាងគគ្រឹកគ្រេង។

ពូកគាត់លើកឡើងថា៖ នេះជាការដឹកជញ្ជូនខ្នាតធំមួយដែលអាចបង្កឱ្យខូចផ្លូវជាតិលេខ៧៨ នឹងផ្លូវជាតិលេខ០៧ប្រសិនបើផ្នែកជំនាញមិនបានពិនិត្យមាត់ចត់។

លោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើស្តីទីបានប្រាប់អោយដឹងថាឈើដែលដឹកតាមរថយន្ត (វ៉េអង និងយីឌុប)ខាងលើជាប្រភេទឈើលេខ១និងលេខ២ ដោយបានដឹកជញ្ជូនតាមការអនុញ្ញាតរបស់មន្ទីរកសិកម្មនិងរដ្ឋបាលព្រៃឈើ និងមានការវាស់វែងត្រឹមត្រូវមុនឡើងរថយន្តចេញដំណើរ។

លោក លៀង សេង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ រថយន្តបានដឹកជញ្ជូនផលអនុផលព្រៃឈើ​កែច្នៃ ចេញពីរោងចក្រអារកែច្នៃឈើបណ្តោះអាសន្នសេសាន ជាបន្តបន្ទាប់រៀងរាល់ថ្ងៃដោយអនុវត្តតាមគោលការណែនាំលើលិខិតអនុញ្ញាត ពុំមានល្មើសផ្ទុយពីការអនុញ្ញាតឡើយ។

លោក ចាប ពិសិដ្ឋ នាយរងសង្កាត់រដ្ឋបាលព្រៃឈើសេកុង និងជាប្រធានក្រុម​ចម្រុះ ប្រចាំគោលដៅថ្នាលបណ្តុះកូនឈើភ្នំក្រហមអោយដឹងថាឈើដែលដឹកតាមរថយន្តធុនធំខាងលើជាប្រភេទឈើលេខ១និងលេខ២ ដោយបានផ្ទុកលើរថយន្តចំណុះ១៨ម៉ែត្រគូប គឺជាចំនួនម៉ែត្រគូបត្រីគុណដែលច្បាប់អនុញ្ញាតកំណត់ផ្ទុកលើរងយន្ត។

លោកបញ្ជាក់ថា រថយន្តក្រុមហ៊ុនដឹកឈើខាងលើចេញពីរោងចក្រអារកែច្នៃឈើបណ្តោះអាសន្នសេសាន ដោយបានតំណើរការរៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី៥ ខែមករា ចំនួន១២រថយន្ត ​ថ្ងៃទី៦ ខែមករា ចំនួន១៤រថយន្ត ថ្ងៃទី៧ ខែមករា ចំនួន១៤រថយន្ត ថ្ងៃទី៨ ខែមករាចំនួន១៥រថយន្ត ថ្ងៃទី៩ ខែមករាចំនួន១៦រថយន្ត និងថ្ងៃទី១០ ខែមករា​ ចំនួន១៩រថយន្ត ថ្ងៃ១១ ខែមករា១៨រថយន្តដែលដឹកនាំចាត់ចែងដោយលោកឧកញ៉ា ជ័យ ៕ ដោយ៖ EKH