កុំភ្លេចណា៎ ! តិចលោផ្ទេរកម្មសិទ្ធិយានយន្ដ ខំស្វែងរកម្ចាស់ដើមទៅ … គឺធ្វើលិខិតបញ្ជាក់ទទួលស្គាល់ ការកាន់កាប់តាមការជាក់ស្ដែង

ភ្នំពេញ៖ សូមរំលឹកកុំឱ្យភ្លេច !… ការទិញ-លក់ ឬផ្ទេរកម្មសិទ្ធិយានយន្ដគ្រប់ប្រភេទ គឺធ្វើលិខិតបញ្ជាក់ ទទួលស្គាល់ ការកាន់កាប់ជាក់ស្ដែង មិនចាំបាច់ទៅរកម្ចាស់ដើមឯណនោះទេ។
ជាក់ស្ដែង កាលពីអំឡុងដើមឆ្នាំ២០១៦ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជូនដំណឹងស្ដីពី ការផ្ទេរកម្មសិទ្ធិយានយន្ដ មិនតម្រូវឱ្យមានការបញ្ជាក់ពីម្ចាស់ដើមឡើយ គឺទទួលស្គាល់ការកាន់កាប់ជាក់ស្ដែង។
សូមអានសេចក្ដីជូនដំណឹងរបស់ សម្ដេចក្រឡាហោម ស ខេង ទាំងស្រុងដូចតទៅ ៖