ស្ដ្រីចំណាស់ម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ប​ន្ទាប់ពីឡើងជណ្ដើរមិនប្រយ័ត្ន!

ស្វាយរៀង៖ កាលពីវេលាម៉ោង៥នឹង១៥នទីព្រឹកថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃ១២ ខែមករា ឆ្នាំ២០១៩ មានស្ត្រីវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាម់ៗ លើសាបក្រោមកាំជណ្តើរផ្ទះរបស់ខ្លួន ក្រោយពី​មានក្រុមភ្លេងមកសុំផ្ទះសម្រាក គាត់ក៏បានយកភួយ ខ្នើ​យឡើងលើផ្ទះ ដើម្បីរៀបចំឲ្យ​ក្រមអ្នកភ្លេង ស្រាប់តែពេលឡើងជណ្ដើរដល់កាំទីបី រអិលជើង​ធ្លាក់ដាច់ផ្ងារមកក្រោយបោកក្បាលនឹងសាបជណ្ដើរស្លាប់ភ្លាមៗ ដែលស្ថិតក្នុង​ភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ​សព​​ឈ្មោះ ឥន សឿង ភេទស្រី អាយុ៧២ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

បើតាមសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានក្រុមភ្លេងមួយក្រុម មក​សុំផ្ទះដេក បន្ទាប់មកជនរងគ្រោះ ក៏​យកភួយ និងខ្នើ​យឡើងលើផ្ទះ ដើ​ម្បីរៀបចំឲ្យ​ក្រុមភ្លេងបានសម្រាក ហើយគាត់ឡើងលើកាំជណ្ដើរបានបីកាំ ស្រាប់​ធ្លាក់ដាច់ផ្ងារមកក្រោយបោកក្បាលនឹងសាបជណ្ដើរស្លាប់ភ្លាមៗតែម្ដង ដោយពុំទាន់បានរៀបចំកន្លែងផង។

ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យលើសពរួចមក សមត្ថកិច្ចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារធ្លាក់ដាច់ផ្ងារពីលើកាំជណ្តើរមកក្រោយបោកក្បាលនឹងសាបជណ្ដើរពិតប្រាកដមែន។

បច្ចុប្បន្ន ត្រូវបានសមត្ថកិច្ចបានសពប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕