ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកស្រះយ៉ាងអាណោចអាធ័ម នៅឃុំថ្មស

កោះកុង៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតក្នុងស្រះទឹក កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ជនរងគ្រោះឈ្មោះ រិទ្ធ ភេទប្រុស អាយុ ៥៧ឆ្នាំ មានទីលំនៅស្រុកស្ទឹងហាវ ខេត្តព្រះស៊ីហនុ បានមកធ្វើកម្មករបរទេះក្របីដឹកឈើ ឱ្យឈ្មោះស៊ីម កាំង​ ភេទប្រុស មានទីលំនៅភូមិចំលើ ឃុំថ្មស។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យការពិនិត្យ ហើយសន្និដ្ឋានថា ជនរងគ្រោះគឺស្លាប់ដោយសារលង់ទឹក និងបានប្រគល់សាកសព ទៅឱ្យប្រពន្ធ យកទៅធ្វើបុណ្យតាមប្រពៃណី។