អស្ចារ្យណាស់! ពេលឃើញកីឡាការនី សំ ថារ័ត្ន បានជួបជាមួយស្តេចប្រដាល់ ប៉ាកគីអៅ ដល់ផ្ទះ និងហូបបាយជាមួយគ្នា!

ដុចដែរបងប្អូនប្រិយមិត្តបានដឹងហើយថា កីឡាការនី ​ដែរមានឈ្មោះថា សំ ថារ័ត្ន គឺជាកីឡាការនីម្នាក់ដែលជាជនជាតិខ្មែរ ហើយក៏ជាតួរស្រីម្នាក់ដែរមានវត្តមាននៅក្នុងរឿង “Jailbreak” ដែលខ្សែរភាពយន្តនេះ បានទទួលបានការគាំទ្ររខ្លាំងណាស់ ហើយមានភាពល្បីល្បាញខ្លាំងថែមទៀតផង ។

នេះពិតគួរឲ្យភ្ញាក់ផ្អើល និងរំភើបចិត្តនោះកីឡាការិនី សំ ថារ័ត្ន ជាកីឡាការិនីជនជាតិខ្មែរដំបូងដែលបានចូលជួបស្តេចប្រដាល់ ម៉េននី ប៉ាកគីអៅ ដល់គេហដ្ឋាន។នេះការបានបង្ហោះសាររំភើបចិត្តនៅលើគណនីហ្វេសប៊ុករបស់នាងថា «យី គិតសព្វៗទៅ ដូចម៉េចមិនដឹងទេ រកថាមិនត្រូវ។

បានទៅដល់ផ្ទះផ្ទាល់ខ្លួនគេហើយ មើលទូរទស្សន៍ផ្ទះគេ ហូបបាយកកផ្ទះគេទៀត បានជុំគ្នីគ្នាមិត្តភក្តិបងប្អូនគេ អីណាណីដែរនែក! ឱកាសចឹងៗមានមិនច្រើនទេម៉ែ! មិត្តភិក្ត្រអាគាំង សួរខ្ញុំថា មានខ្មែរប៉ុន្មានអ្នក បានមកលេងផ្ទះពូ ប៉ាកគីអៅចឹង? ខ្ញុំថា ណាដឹង! បើជុំវិញ សុទ្ធតែភីលីពីន និងពួកអាគាំង! ប្រហែលខ្ញុំជាខ្មែរទីមួយ? អត់ដឹងដែរ តែបើមែន អីយ៉ូយ ឡូយណាស់ ហិហិ”៕