សូមនិយាយថាទេចំពោះគ្រឿនញៀន!!  ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​៩៩​នាក់​(​ស្រី​៦​នាក់​)​ ក្នុង២៧​ករណី​ ការ​បង្ក្រាប​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​​នៅថ្ងៃទី១២ ខែមករា  

​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​១២ ខែ​មក​រា ឆ្នាំ២០១៩មិ្សលមិញ​នេះ ការ​បង្ក្រាប​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​​ បាន​ចំនួន​ ២៧​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​៩៩​នាក់​(​ស្រី​៦​នាក់​)​។​ ក្នុង​ចំណោម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង​៩៩​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​ ៧៦​នាក់​ និង​អ្នក​ប្រើប្រាស់​ ២៣​នាក់​។​

​វត្ថុ​តាំង​ដែល​ចាប់​សរុប​ក្នុង​ថ្ងៃ​ទី​១២​ ខែមក​រា មិ្សលមិញ​នេះ​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(ICE)​ ទម្ងន់​ ៧៩,១២​ក្រាម​ និង​៥៦​កញ្ចប់​តូច​,​ មេ​តំ​ហ្វេ​តា​មីន​ (Wy)​ ២៦.៦៤​ក្រាម​ ។​

​ការ​បង្ក្រាប​គ្រឿងញៀន​នៅ​ថ្ងៃទី១២មិ្សលមិញនេះ​ រួម​មាន​ ៖​ មន្ទីរ​ ៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៤​នាក់​ ប្រើប្រាស់​ ៤​ករណី​ ឃាត់​ ៦​នាក់​ ចាប់​យក​ice​ ៦២,៤៥​ក្រាម​ ,​ បន្ទាយ​មាន​ជ័យ​ ៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​ice​ ០,៥៦​ក្រាម​,​ បាត់ដំបង​៖​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៦​នាក់​,​ កំពត​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​ice​ ១៧​កញ្ចប់​តូច​,​ កណ្ដាល​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​ice​ ១០​កញ្ចប់​តូច​,​ កោះកុង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​ice​ ០,១៥​ក្រាម​,​ ក្រចេះ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​ice​ ២​កញ្ចប់​តូច​,​ ពោ​ធិ៍សាត់​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​ice​ ២​កញ្ចប់​តូច​,​ ឩ​ត្តរ​មាន​ជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​ice​ ៨​កញ្ចប់​តូច​ និង​wy​ ២៦,៦៤​ក្រាម​,​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៤៩​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៨​នាក់​ ចាប់​យក​ice​ ១៧​កញ្ចប់​តូច​ ៕​