ដីសម្បទានសង្គមកិច្ចរបស់រដ្ឋដែលសម្រេចដោយអនុក្រិត្យរបស់រាជរដ្ឋាភិបាល ក៏ត្រូវបានសាលាតំបូងខេត្តព្រះសីហនុ អាចចេញដីការសម្រេចរក្សាការពារបានដែរ ដោយផ្អែកតែទៅលើប័ណ្ណកម្មសិទ្ឋគ្មានសុពលភាពមួយសន្លឹក

ព្រះសីហនុ៖ បន្ទាប់ពីហាងឆេងដីធ្លីឡើងគប់ពពកមក សម្រាប់ខេត្តព្រះសីហនុ ហាក់បីដូចជាមានរឿងប្លែកៗកើតឡើងជាហូរហែ ស្ទើគ្រប់សកម្មភាព ទាំងក្នុងប្រព័ន្ឋច្បាប់ និង ក្រៅប្រព័ន្ឋច្បាប់ ជាក់ស្តែងថ្មីៗនេះ ទីតាំងដីសម្បទានសង្គមកិច្ចរបស់រដ្ឋដែលសម្រេចដោយអនុក្រិត្យរបស់រាជរដ្ឋាភិបាល ក៏ត្រូវបានសាលាតំបូងខេត្តព្រះសីហនុ អាចចេញដីការសម្រេចរក្សាការពារបានដែរ ដោយផ្អែកតែទៅលើប័ណ្ណកម្មសិទ្ឋគ្មានសុពលភាពមួយសន្លឹកនិងយោងតាមបណ្តឹងបុគ្គលឯកជនតែម្នាក់ប៉ុណ្ណោះ។

ជុំវិញបញ្ហានេះ ក្រុមប្រជាពលរដ្ឋដែលទទួលបានសិទ្ឋដីសម្បទានសង្គមកិច្ចរបស់រដ្ឋបែងចែងដោយរដ្ឋបាលខេត្តព្រះសីហនុ នាពេលកន្លងមក ហើយត្រូវបានបុគ្គលមួយគ្រួសារប្តឹងទៅសាលាតំបូងខេត្ត ហើយសាលាតំបូងបានចេញដីការរក្សាការពារ បានធ្វើការរិះគន់ទៅលើប្រព័ន្ឋតុលាការនិងបានសំណូមពរដោយស្នើរអោយ តុលាការដែលពាក់ព័ន្ធចេញដីការក្សាការពារ លើប័ណ្ណកម្មសិទ្ធិដីខាងលើពិនិត្យនិងស្រាវជ្រាវអោយបានច្បាស់ តើប័ណ្ណកម្មសិទ្ធនោះនៅមានសុពលភាពប្រើប្រាស់តាមផ្លូវច្បាប់ដែរទេ ពីព្រោះដីតំបន់នោះត្រូវបានរាជរដ្ឋាភិបាលកាត់ចូលក្នុងដីតំបន់ក្បាលឆាយ តាំងពីឆ្នាំ 1997 មកម្ល៉េះ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ផងនោះគឺដីតំបន់នោះ បច្ចុប្បន្នត្រូវបានរដ្ឋបាលខេត្ត សុំសេចក្តីសម្រេចពីរាជរដ្ឋាភិបាល ដើម្បីកាត់ខ្វៀលចេញពីឧនុក្រិត្យ ក្បាលឆាយ ដើម្បីធ្វើកាបែងចែកជួនប្រជាពលរដ្ឋក្រីក្រសម្រាប់សង់លំនៅឋាន អស់ទៅហើយតាមអនុក្រិត្យលេខ១១៦ដែល សម្រេចដោយរាជរដ្ឋាភិបាល។ ជាងនេះទៅទៀតដីតំបន់នោះ ត្រូវបានសាលាខេត្តព្រះសីហនុ បានចេញសេចក្តីជូនតំណឹងបដិសេធន៏ ម្តងរួចមកដោយផ្អែកទៅតាមលិខិតលេខ១០៣៩ សជណ កស ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៩៩ របស់ទីស្តីការគណះរដ្ឋមន្ត្រី។ ដូចនេះប័ណ្ណលេខA1 .911 ពុំមានតម្លៃសម្រាប់យកមកប្រើប្រាស់ ស្នើស៊ុ និង ដោះស្រាយអ្វីឡើយ ប៉ុន្តែពេលនេះ ហេតុអីបានជាប្រព័ន្ឋតុលាកា អាចចេញដីការសម្រេចរក្សាការពារដោយផ្អែកលើប័ណ្ណនេះទៅវិញ។

ទាក់ទិនទៅនឹងបញ្ហានេះផងដែរ លោក សុខ សុខុម ប្រធានអង្គការCNROប្រចាំខេត្តព្រះសីហនុ គូសបញ្ជាក់ថា អ្វីដែលសាលាតំបូងចេញដីការសម្រេចរក្សាការពារលើទីតាំងដីរបស់ប្រជាពលរដ្ឋក្រីក្រ ទំហ៊ំ២ហិចតា៥៦អា ដែលរដ្ឋបាលខេត្តព្រះសីហនុបានបែងចែកជូននាពេលកន្លងមក គឺជាការរំលោភសិទ្ឋប្រជាពលរដ្ឋយ៉ាងពិតប្រាកដ មិនត្រឹមតែប៉ុណ្ណោះគឺជារំលោភទៅអនុក្រិត្យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចកាត់ឃ្លៀលជូនប្រជាពលរដ្ឋក្រីក្ររាប់រយគ្រួសារ នាពេលកន្លងទៅ។ ដូចនេះក្រសួងយុត្តិធម៌ ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយICU សូមមេត្តាពិនិត្យលើបញ្ហានេះផង ថាតើការសម្រេចរបស់ចៅក្រមអមសាលាតំបូងខេត្តព្រះសីហនុ ឈ្មោះ កែវ មុន្នី ស្របតាមច្បាប់គតិយុទ្ឋដែរ ឬទេ។

ដោយឡែក លោកកែវ មុន្នី ចៅក្រមចៅក្រមអមសាលាតំបូងខេត្តព្រះសីហនុ បណ្តាញព័ត៏មាននៅពុំទាន់បានទទួលការបំភ្លឺណាមួយនោះទេ ជុំវិញដីការសម្រេចរក្សាការពារលេខ៦១ តរ/១៩ ចុះថ្ងៃទី១១ខែមករាឆ្នាំ២០១៩ នេះ៕ ដោយ៖ វ៉ើន កញ្ញា