គួរឱ្យស្រឡាញ់! នារីរូបស្រស់ភេទទី៣មួយក្រុម បេីករថយន្ត​ PRIUS បត់ទៅបុកម៉ូតូយុវជនម្នាក់​ បណ្ដាលឱ្យរបួស​ ហេីយហៅកង់បី មកដឹករួចឡេីងទៅមន្ទីរពេទ្យ ចេញថ្លៃព្យាបាលរបួស!

រាជធានីភ្នំពេញ​ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមាននារីរូបស្រស់ភេទទី៣ មួយក្រម បេីករថយន្ត​ TOYOTA PRIUS បត់ស្ដាំ ខ្វះការប្រុងប្រយត្ន័​ ជ្រុលទៅបុក Zoomer-X គ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់គួរសម ភ្លាមនោះនារីរូបស្រស់ភេទទី៣ ជាអ្នកបេីកបរ​ ទុករថយន្តនៅកន្លែងកេីតហេតុ​រួចប្រាន់អោយមិត្តភ័ក្តនៅរងចាំដោះស្រាយ ចំណែករូបនាងបានចុះមកហៅកង់បី PassApp ដឹកជនរងគ្រោះនិងទៅគ្លីនិកឯកជន​ ជាមួយដេីម្បីពិនិត្យ និងចេញថ្លៃព្យាបាលរបួសអោយជូនរងគ្រោះផងដែរ។ សូមសរសេីរ ទោះជាភេទទី៣ពិតមែន តែមានទឹកចិត្តនិងការទទួលខុសត្រូវ ដែលផ្ទុយពីអ្នកបេីកបរមួយចំនួន​អាងរត់យករួចខ្លួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោង០២:៤០នាទីទាបភ្លឺ​ ឈានចូលថ្ងៃអាទិត្យ​ ទី១៣ ខែមករា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចច្រមុះជ្រូកនាគបាញ់ទឹក ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ភ្នាក់ងារ​ កម្ពុជាទាន់ហេតុការណ៍​ CHN​ ដឹងថា​ នៅមុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក​ Zoomer X ពណ៍សលាយខ្មៅ​ ពាក់ស្លាកលេខ​ក្រចេះ 1E-1518 បានធ្វើដំណើរតាមបណ្តោយផ្លូវសុធារស ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចច្រមុះជ្រូកក្បាលនាគបាញ់ទឹក ជាកន្លែងកេីតហេតុនោះ ស្រាប់តែមានរថយន្ត TOYOTA PRIUS មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-2823 បើកបរដោយនារីរូបស្រស់ភេទទី៣ មួយក្រុម (មិនដឹងថាមានគ្នាប៉ុន្មាននាក់នោះទេ) បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ បត់ស្ដាំមកផ្លូវសុធារសវិញ ក៏ជ្រុលទៅបុកម៉ូតូ Zoomer X ខាងលេីនោះបណ្ដាលឲ្យដួលមុខរថយន្ត​ និងបណ្ដាលឲ្យយុវជនម្ចាស់ម៉ូតូរងរបួសធ្ងន់គួរសម​។

ប្រភពបន្តថា​ ភ្លាមនោះនារីរូបស្រស់ភេទទី៣ ជាអ្នកបេីកបរ​ បានទុករថយន្តឲ្យមិត្តភ័ក្តនៅរងចាំនិងជួយមេីលនៅកន្លែងកេីតហេតុ​សិន ចំណែកនារីភេទទី៣នោះ ចុះពីលេីរថយន្តរួចប្រញាប់ហៅកង់បី PassApp ដឹកជនរងគ្រោះ រួចឡេីងទៅជាមួយគ្នា ហេីយកង់បីបានដឹកទៅគ្លីនិកឯកជន សុខា មានចម្ងាយប្រហែល៦០០ម៉ែត្រ ពីកន្លែងកេីតហេតុនោះ រួចប្រញាប់អោយគ្រូពេទ្យជួយពិនិត្យ​ និងព្យាបាលរបួសផងដែរ​ នេះសូមសរសេីរនារីៗភេទទី៣ទាំងនោះ ចំពោះការទទួលខុសត្រូវក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ។
ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់បានមកដល់កន្លែងកេីតហេតុ​ រួចអោយភាគីទាំងសងខាង​ដោះស្រាយ​គ្នាមួយជំហានទៀតសិន​ ចំណែកជនរងគ្រោះ​បានទូរស័ព្ទប្រាប់បងស្រី​អោយមកកន្លែងកេីតហេតុដោះស្រាយគ្នា​ ដោយនារីរូបស្រស់ភេទទី៣ ម្ចាស់រថយន្តបានទទួលសុខត្រូវ និងព្រមចេញសំណងលេីការខូចខាតនោះ និងថ្លៃព្យាបាលរបួសទៅកាន់ជនរងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុផងដែរ​ ៕ (អត្ថបទរូបភាព​ បងម៉េង​)