មិននឹកស្មានថា អេនជី រៀបការរួចមានសំណាងយ៉ាងនេះសោះ…!

កំពត៖ ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយថា អ្នកនាង អេនជី គឺជា តារាចម្រៀងដ៏មានប្រជាប្រិយភាព និងជាអ្នកជំនួញវ័យក្មេងរូបស្អាតម្នាក់។ បន្ទាប់ពីបានរៀបការសាងសុភមង្គលរួចមកឃើញថាតារាស្រីរូបនេះទទួលបានសុភមង្គលយ៉ាងពេញលេញ ជាមួយនឹងស្វាមី ក៏ដូចជាបានម្តាយក្មេកស្រលាញ់ និងផ្តល់ភាពកក់ក្តៅជូននាងផងដែរ។

ប៉ុន្តែបើងាកមកមើលជីវិតគ្រួសារ ក្រោយរៀបការរួចឃើញថា នាងទទួលបានភាពកក់ក្តៅយ៉ាងពេញលេញ ពីសំណាក់គ្រួសារ ជាពិសេសបានម្តាយក្មេកស្រលាញ់គ្រប់គ្នា។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារារូបនេះ និងគ្រួសារបាននាំគ្នាដើរលេងយ៉ាងរីករាយ គួរឱ្យសរសើរតែម្តង។

មកដល់បច្ចុប្បន្ននេះឃើញថា ជីវិតរបស់តារាស្រីរូបនេះ ត្រូវបានផ្លាស់ប្តូរយ៉ាងគួរឱ្យសរសើរ មិនថាទ្រព្យសម្បត្តិ លុយឡាន និងផ្ទះរបស់នាងនោះទេបាន ធ្វើឱ្យមហាជនជាច្រើនតែងតែលួចសរសើរ នូវភាពជោគជ័យរបស់តារាស្រីស្រស់រូបនេះ។

រាល់សកម្មភាព ដែលពោរពេញដោយស្នាមញញឹមនេះ ក៏អាចដឹងថាតារាស្រីរូបនេះ បានទទួលនូវសុភមង្គលយ៉ាងខ្លាំង ពីស្វាមី និងគ្រួសារ បន្ទាប់ពីរៀបការរួច ទោះបីជាបច្ចុប្បន្ននេះ នាងមិនទាន់គិតគូររឿងកូនយ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖