​លោកឧកញ៉ា ហ៊ុន ជា មានប្រតិកម្មយ៉ាងខ្លាំងថា បិទសេវាកម្មមន្ទីរពេទ្យ វ៉ិចតូរៀ ប៉ុណ្នឹងមិនគ្រប់គ្រាន់ទេ សមត្ថកិច្ចគួរតែ…

បន្ទាប់ពីមានរឿងអាស្រូវដ៏កក្រើករបស់មន្ទ្រីរពេទ្យ «វ៉ិ​ច​តូ​រៀ» កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ដែលខាងមន្ទ្រីរពេទ្យបានបង្ខំ និងបានចាប់បង្ខាំងអ្នកជំងឺ​ម្នាក់​ឲ្យ​វះកាត់ និង​បង្ខាំង​ម្ដាយ​នារី​រង​គ្រោះ ដើម្បី​ទារប្រាក់ ថ្លៃ​សេវា​ខ្ពស់កប់ពពក​នោះ ​លោកឧកញ៉ា ហ៊ុន ជា បានចេញមុខប្រតិកម្មតាមរយៈហ្វេសប់ុករបស់លោកយ៉ាងដូច្នេះថា៖

«តាមគំនិតរបស់ខ្ញុំរឿងមន្ទីពេទ្យវុិតូរៀដែលបានចាក់សោរបង្ខាំងមនុស្សកាលពីយប់ម្សិលមិញនេះគឺបេីគ្រាន់តែចុះទៅបិទទ្វារមិនឱ្យប្រកបអាជីវកម្មតទៅទៀតគឺមិនគ្រប់គ្រាន់នោះទេ។ ក្រសួងសុខាភិបាលគួរតែសហការជាមួយកម្លាំងសមត្ថកិច្ច ដេីម្បីស្វែងរកឃាត់ខ្លួនជនដែលបានប្រព្រឹត្តល្មេីស (អ្នកចាក់សោរ) បង្ខាំងមនុស្សទុកនោះយកមកផ្តន្ទាទោសតាមច្បាប់ ព្រោះវាគឺជាបទល្មេីសព្រហ្មទណ្ឌដែលមានចែងក្នុងមានត្រាច្បាប់ ។ ហេីយវាក៏ជាការព្រមានទៅដល់មន្ទីពេទ្យឯកជន រឺគ្លីនិកឯកជនដ៏ទៃទៀតកុំអោយយកគំរូអាក្រក់តាមមន្ទីពេទ្យវុិតូរៀនេះទៀតផងដែរ (HUN CHEA)។

គួររម្លឹកថា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសបិទសេវាកម្មមន្ទីរពេទ្យ «វ៉ិចតូរៀ» នៅប៉ុន្មាននាទីមុនេះ (អំឡុងម៉ោង១២ថ្ងៃត្រង់) ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ ព្រោះគ្មានប្រាក់បង់ថ្លៃព្យាបាល ដែលធ្វើឲ្យមានការរិះគន់ និងកក្រើកនៅតាមបណ្តាញសង្គម Facebook។

ការប្រកាសបិទមន្ទីរពេទ្យខាងលើនេះ បន្ទាប់ពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាល កាលពីព្រឹកមិញ បានចាត់ក្រុមការងារភ្លាមៗ ចុះទៅដោះស្រាយករណីបង្ខំនារីម្នាក់ឲ្យវះកាត់ និងបង្ខាំងម្ដាយ ដើម្បីជាថ្នូរនឹងការយកលុយមកបង់។ រឿងរ៉ាវវះកាត់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យ វ៉ិចតូរៀ ដែលស្ថិតនៅផ្លូវលេខ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ការចុះស្រាវជ្រាវនេះ ធ្វើឡើងក្រោយទទួលដំណឹងពីនារីម្នាក់ ទៅពិនិត្យជំងឺនៅមន្ទីរពេទ្យវ៉ិចតូរៀ ហើយខាងមន្ទីរពេទ្យបង្ខំនារីនោះឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះទុកក្នុងមន្ទីរពេទ្យដោយសារគ្មានប្រាក់បង់ថ្លៃព្យាបាល។ លុះក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានបញ្ចប់ការស្រាវជ្រាវរួចមក ក៏សម្រេចបិទសេវាកម្មមន្ទីរពេទ្យនេះតែម្ដង៕