ម្ដងនេះខ្លាំងអីទៀត! បុគ្គលិកមន្ទ្រីរពេទ្យ«វ៉ិចតូរៀ» ៨នាក់ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យ និងកំពុងធ្វើការសួរនាំ ក្នុងនោះមានម្នាក់ជា…

ភ្នំពេញ ៖ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្រេចចេញលិខិតបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ជាផ្លូវការ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធករណីបង្ខាំងអ្នកជំងឺ ជម្រិតយកប្រាក់ទាំងដុលនោះ មន្ទ្រីជំនាញបានបង្ហើមប្រាប់ថា មានបុគ្គលិក៨នាក់ ត្រូវបានសមត្ថកិច្ចការឃាត់ខ្លូន ដើម្បីសួរនាំ ក្នុងចំណោមបុគ្គលិកទាំង៨នាក់នោះ មានលោកស្រី សៀង សុគន្ធ ម្នាក់ដែលជាប្រធានមន្ទីរពេទ្យ វ៉ិច តូរៀ។

គួររម្លឹកថា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសបិទសេវាកម្មមន្ទីរពេទ្យ «វ៉ិចតូរៀ» នៅប៉ុន្មាននាទីមុនេះ (អំឡុងម៉ោង១២ថ្ងៃត្រង់) ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ ព្រោះគ្មានប្រាក់បង់ថ្លៃព្យាបាល ដែលធ្វើឲ្យមានការរិះគន់ និងកក្រើកនៅតាមបណ្តាញសង្គម Facebook។

ការប្រកាសបិទមន្ទីរពេទ្យខាងលើនេះ បន្ទាប់ពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាល កាលពីព្រឹកមិញ បានចាត់ក្រុមការងារភ្លាមៗ ចុះទៅដោះស្រាយករណីបង្ខំនារីម្នាក់ឲ្យវះកាត់ និងបង្ខាំងម្ដាយ ដើម្បីជាថ្នូរនឹងការយកលុយមកបង់។ រឿងរ៉ាវវះកាត់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យ វ៉ិចតូរៀ ដែលស្ថិតនៅផ្លូវលេខ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ការចុះស្រាវជ្រាវនេះ ធ្វើឡើងក្រោយទទួលដំណឹងពីនារីម្នាក់ ទៅពិនិត្យជំងឺនៅមន្ទីរពេទ្យវ៉ិចតូរៀ ហើយខាងមន្ទីរពេទ្យបង្ខំនារីនោះឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះទុកក្នុងមន្ទីរពេទ្យដោយសារគ្មានប្រាក់បង់ថ្លៃព្យាបាល។ លុះក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានបញ្ចប់ការស្រាវជ្រាវរួចមក ក៏សម្រេចបិទសេវាកម្មមន្ទីរពេទ្យនេះតែម្ដង។

សូម​ជម្រាប​ជូន​ថា មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ មាន​ទីតាំង​នៅផ្ទះ​លេខ​៦១​អា ផ្លូវ​៥៩២ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវ​គ្រួសារ​អ្នកជំងឺ ប្តឹងសមត្ថកិច្ច និងប្រាប់អ្នកសារព័ត៌មាន​ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៩​ម្សិលមិញ បន្ទាប់​ពី​គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ​នេះ បង្ខាំង​អ្នកជំងឺ ទារប្រាក់​សេវា ២០០០​ដុល្លារ ដែល​គ្រួសារ​អ្នកជំងឺ​យល់​ថា ជា​តម្លៃ​ដែល​មិន​អាច​ទទួលយក​បាន​ ៕