ម្ដងនេះរត់មិនរួចឡើយ ម្ចាស់ទីតាំងទាំង០៨ ដែលផ្ដល់ដីឱ្យគេដាំដំណាំកញ្ឆា ព្រោះដីនោះមាន…

តាកែវ​៖ ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ នៅ​លើ​ជួរ​ភ្នំ​បា​យ៉ង់​កោ​ នៅ​ភូមិសាស្ត្រ​ស្រុក​គិរីវង់​ ខេត្តតាកែវ​ បានក្លាយទៅជាកន្លែងដាំដំណាំកញ្ឆាយ៉ាងកក្រើក តែទោះជាយ៉ាងណាសមត្ថកិច្ចនៅតែធ្វើការបង្ក្រាបជាបន្តបន្ទាប់ តែមិនដែលចាប់បានអ្នកដែលដាំលើយ  ប៉ុន្តែ​ការ​ចុះ​បង្ក្រាប​លើក​នេះ​ គឺ​កម្លាំង​ជំនាញ​បាន​រក​ឃើញ​ដំណាំ​កញ្ឆា​ជាង​៤​ពាន់​ដើម​​ បាន​ដាំ​ដុះ​លើ​ដី​ដែល​មាន​បណ្ណ​កម្ម​សិទ្ធ​ត្រឹមត្រូវ​។​

ជាក់ស្ដែង​នា​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៩នេះ សមត្ថកិច្ចជំនាញ​បានចុះបង្ក្រាប​ដំណាំ​កញ្ឆា​ខុសច្បាប់​ បាន​០៨​ទីតាំង​ មាន​ដើម​កញ្ឆា​សរុប​ចំនួន​ ៤១៦៨​ដើម​។​ ​លោក​វេរ​សេនីយ៍​ឯក​ ង៉ែត​ ចាន់​ធី​ បាន​បញ្ជាក់​ដែរ​ថា​ ក្នុង​ចំណោម​ ៨​ទីតាំង​ ដែល​កងកម្លាំង​បង្ក្រាប​នោះ សុទ្ធតែ​ជា​ដីចម្ការ​ដែល​មាន​បណ្ណ​កម្ម​សិទ្ធ​កាន់កាប់​ត្រឹមត្រូវ​ ប៉ុន្តែ​នៅ​ពេល​ចុះ​ទៅ​ដល់​កម្លាំង​ជំនាញ​ មិន​បាន​រក​ឃើញ​មនុស្ស​នៅ​នឹង​កន្លែង​ទេ​។​

បច្ចុប្បន្ន​នេះ​កម្លាំង​ជំនាញ​ បាន​សហការ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​គិរីវង់​ កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត​ស្វែងរក​ម្ចាស់​ដី​ទាំង​ ៨​ទីតាំង​នោះ​ ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ឲ្យ​ខាន​តែ​បាន​ ៕