សមត្ថកិច្ចប៉ុស្ដិ៍នគរបាលចោមចៅទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ ជួញដូរសារធាតុញៀន

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលចោមចៅទី១ បានឃាត់ខ្លួនបុរសម្នាក់ ជួញដូរសារធាតុញៀនមកកាន់ប៉ុស្ដិ៍ភ្លាមៗ ហេតុការណ៍នេះ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោង៤នឹង៣០នាទី នៅចំណុចការ៉ាស់សាំងតេលា ដែលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២​​​ សង្កាត់ចោមចៅ១​ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ អឿនសាយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ វត្ថុតាងរួមមាន ថ្នាំញៀនចំនួន១២កព្ចាប់តូច រួមទាំងម៉ូតូ១គ្រឿង ខ្សែ ក មួយខ្សែ និងទូរស័ព្ទ nokian ចុចពិលមួយគ្រឿង ប្រាក់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃខណ្ឌពោធិ៍សែនជ័យ តាមនីតិវិធីច្បាប់។ដោយ៖ចំរើន