ក្រសួងពាណិជ្ជក​ម្ម រៀបចំ​ពិធី​ស​ម្ពោធ​ពិព័រ​ណ៍ពា​ណិជ្ជ​កម្ម​ថៃ​ នៅ​មជ្ឈមណ្ឌ​លពិ​ព័រណ៍ និ​​ងស​ន្និសី​ទ​កោះពេ​ជ្រ​

ភ្នំពេញ៖ នៅមជ្ឈមណ្ឌ​លពិព័​រណ៍​ និង​សន្និសីទ​កោះ​ពេជ្រ​ កាល​ពីល្ងា​ចថ្ងៃ​ ១រោ​ច ខែ​មាឃ ​ឆ្នាំរ​កា នព្វ​ស័ក ​ព.ស២​៥៦១ ត្រូវ​និង​ថ្ងៃ ទី០១ ខែ​កុម្ភៈ​ ឆ្នាំ២​០១៨ ​មាន​រៀបចំ​ពិធី​សម្ពោធ​ពិព័រ​ណ៍ពា​ណិជ្ជកម្មថៃ​ ថប់​ថៃ​ប្រែន​ ឆ្នាំ​២០១​៨ ដែលប្រ​ព្រឹត្តទៅ​ក្រោមអ​ធិបតីភាព​លោក សំ​ សិរីរតន៍​ អនុរដ្ឋលេ​ខាធិការ ​តំណាង​លោក​ ប៉ាន​ សូរស័ក្តិ រ​ដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​លោក Ch​anitr Charn​chaina​rong ទី​ប្រឹ​ក្សារដ្ឋ​មន្ត្រី​ក្រ​សួង​ពាណិ​ជ្ជ​កម្ម ​នៃ​ព្រះរា​ជាណា​ចក្រ​ថៃ។​

លោក Chanitr Charnchainarong បានឲ្យដឹងថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម “ថប់ថៃប្រែន ២០១៨” មានគោលបំណងដាក់បង្ហាញនូវផលិតផល និងសេវាកម្មដែលមានឈ្មោះល្បីៗពីប្រទេសថៃ។ តាមរយៈពិព័រណ៍នេះ មិនត្រឹមតែបង្កើននូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនវិនិយោគទុន និងទេសចរណ៍ផងដែរ។

លោក សំ សិរីរតន៍ បានមានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មថៃ ”ថប់ថៃប្រែន ឆ្នាំ២០១៨” នឹងផ្តល់ឱកាសដល់អតិថិជនដែលគាំទ្រទំនិញថៃ បានទិញទំនិញពីម្ចាស់រោងចក្រដោយផ្ទាល់ក្នុងតម្លៃដែលអាចធានាបានថា ថោកជាងទីផ្សារយ៉ាងពិតប្រាកដ ជាពិសេស បង្ហាញអំពីសក្តានុពលនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃ។ ក្រៅពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដ៏រឹងមាំ ការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ នៅមានបង្កប់អត្ថន័យផ្នែកវប្បធម៌ ប្រពៃណី និងការផ្សារភ្ជាប់សង្គមរវាងប្រជាជនទាំង២ប្រទេស ឱ្យកាន់តែស្អិតរមួតថែមទៀត។

លោក សំ សិរីរតន៍ បានបន្ថែមថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម គឺជាសញ្ញាវិជ្ជមានមួយនៃការអភិវឌ្ឍពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានរួមសហការពង្រឹង និងពង្រីកទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធក្នុងឋានៈជាប្រទេសភូមិផងរបងជាមួយដ៏ល្អ និងក្នុងក្របខ័ណ្ឌពាណិជ្ជកម្មទ្វេភាគី។

ឆ្លៀតក្នុងឱកាសនោះដែរ លោក សំ សិរីរតន៍ ក៏បានអំពាវនាវដល់វិនិយោគិន ធុរជនបរទេសពីគ្រប់ប្រទេស ជាពិសេសពីប្រទេសថៃ ឱ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ព្រោះបរិយាកាសវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងស្ថានភាពនយោបាយនៅកម្ពុជាមានលក្ខណៈល្អប្រសើរសម្រាប់ការវិនិយោគ និងធ្វើធុរកិច្ច ក្រោមកម្មវិធីនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា៕